កុមារអាយុ ៣ឆ្នាំ ដល់ ៦ឆ្នាំ គឺនៅក្នុងការអភិវឌ្ឍ ថ្នាក់រៀន Montessori ដែលប្រកាន់ខ្ជាប់នូវស្តង់ដាអន្តរជាតិ និងការអនុវត្ត នៃវិធីសាស្រ្ត Montessori ។ ពួកយើងសូមអញ្ជើញអ្នកឱ្យរៀនអំពីវានៅលើ “ថ្នាក់Montessori Classroom” ។
សិស្សានុសិស្សរបស់យើងចាប់ពី ៦ ទៅ ១១ឆ្នាំ អាចបន្តការសិក្សានៅកម្រិតបថមសិក្សា ដោយប្រើប្រាស់កម្មវិធីសិក្សា ពីចម្ងាយរបស់បារាំងជាផ្លូវការ។
ប្រសិនបើមានសិស្សានុសិស្សគ្រប់គ្រាន់ នៅថ្នាក់អនុវិទ្យាល័យ (អាយុចាប់ពី ១១ ដល់ ១៥ឆ្នាំ) ដែលមានបំណងចង់បន្តការសិក្សារបស់ពួកគេនៅ សាលាអន្តរជាតិភាសាបារាំង(EFB)ពួកយើង នឹងមានថ្នាក់រៀនមួយដែលអាចចាប់ផ្ដើមដោយប្រើប្រាស់កម្មវិធី CNED នៅក្នុងការបង្រៀន។
លើសពីនេះទៀត ថ្នាក់បង្រៀនធម្មតានៃសាលាអន្តរជាតិភាសាបារាំង(EFB) បានរៀបចំសកម្មភាពនៅក្រៅកម្មវិធីសិក្សាជាច្រើន។ សកម្មភាពទាំងនេះ នឹងផ្តល់អាទិភាពដល់សិស្សានុសិស្សនៃសាលាអន្តរជាតិភាសាបារាំង(EFB) ហើយប្រសិនបើមានការអនុញ្ញាតឱ្យកុមារក្នុងសហគមន៍នោះ។
សាលាអន្តរជាតិភាសាបារាំង(EFB) បង្កើតសកម្មភាពសិក្សាដូចខាងក្រោមនេះជាជម្រើសដែលអាចប្រើបានអាស្រ័យលើចំនួននៃសិស្សានុសិស្សដែលចាប់អារម្មណ៍ទៅលើ: ភាសាខ្មែរ, អង់គ្លេស, ចិន, តន្ត្រី (ព្យាណូ និង វីយូឡុង), សិល្បៈជាដើម។ សកម្មភាពនៃការសិក្សានេះ អាចផ្តល់បានដោយផ្អែកទៅលើចំណាប់អារម្មណ៍
និងការគាំទ្ររបស់ឪពុកម្តាយរបស់សិក្សានុសិស្ស។
ឪពុកម្តាយត្រូវបាន ដឹកនាំសកម្មភាពក្រៅកម្មវិធីសិក្សានៅតាម ជំនាញរបស់ពួកគេ។