ប្រវត្តិសាលា

នៅឆ្នាំ ២០១២ គ្រួសារ Alfond-Vincent និង Damperon បានបើកថ្នាក់មត្តេយ្យមួយ ដែលមានបន្ទប់រៀនមួយ គ្រូបង្រៀនម្នាក់ និងសិស្ស ៥ នាក់ នៅក្នុងទីតាំងជួលមួយក្នុងបរិវេណសាលា Phare Ponleu Selpak ។
ចក្ខុវិស័យរបស់ពួកគាត់គឺបង្កើតសាលាអន្តរជាតិមិនរកប្រាក់ចំណេញមួយ ដែលផ្តល់ការអប់រំបារាំងមានគុណភាពខ្ពស់ សម្រាប់សិស្សជនជាតិបរទេស និងសិស្សកម្ពុជា។

ដោយមានការគាំទ្រពីមាតាបិតា និងម្ចាស់ជំនួយដែលមានការប្តេជ្ញាចិត្ត ក៏ដូចជាការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា និងរដ្ឋាភិបាលកម្ពុជា សាលា EFB បានអភិវឌ្ឍជារៀងរាល់ឆ្នាំ រហូតដល់ថ្ងៃនេះ បានក្លាយជាសមាជិកនៃបណ្តាញសាលាបារាំងនៅកម្ពុជា ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ស្ថានទូតបារាំង និងត្រូវបានទទួលស្គាល់ថាជាសាលាអន្តរជាតិបារាំងគំរូនៅខេត្តបាត់ដំបង។