សាលាបារាំងអន្តរជាតិខេត្តបាត់ដំបង ផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ មានស្តង់ដារខ្ពស់ ពហុភាសា និងអន្តរវប្បធម៌ ដែលបើកចំហសម្រាប់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន និងគ្រប់សញ្ជាតិ។ ការអប់រំនេះផ្អែកលើឧត្តមភាពនៃប្រព័ន្ធអប់រំបារាំង ការផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយបរិបទ និងវប្បធម៌កម្ពុជា ព្រមទាំងទស្សនវិស័យអន្តរជាតិ។