ភាសាខ្មែ

ភាសាខ្មែរគឺជាភាសាកំណើតរបស់សិស្សភាគច្រើននៅសាលា។ នេះជាមូលហេតុដែលយើងបានផ្តល់ឱ្យវានូវកន្លែងពិសេសមួយ។

នៅក្នុងកម្មវិធីសិក្សាភាសាបារាំង៖ ភាសាខ្មែរត្រូវបានបង្រៀននៅកម្រិតមត្តេយ្យ និងបឋមសិក្សា រយៈពេល ១.៥ ទៅ ២ម៉ោងក្នុងមួយសប្តាហ៍ ដែលជាផ្នែកមួយនៃកម្មវិធី PARLE (កម្មវិធីភាសាបរទេសដែលបានអនុម័ត និងពង្រឹង)។ សិស្សអនុវត្តការនិយាយ និងស្វែងយល់ពីវប្បធម៌ខ្មែរ។ ពួកគេចាប់ផ្តើមរៀនភាសាខ្មែរជាលាយលក្ខណ៍អក្សរ ចាប់ពីថ្នាក់ទី១។

កម្មវិធីសមមូលភាសារខ្មែរ និងសញ្ញាបត្រជាតិបារាំង (Diplôme National du Brevet)៖ ក្រៅពីកម្មវិធីសិក្សាភាសាបារាំង សាលាបារាំងខេត្តបាត់ដំបង បានអនុវត្តកម្មវិធីសមមូលភាសាខ្មែរ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំទី៣ នៃមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៩ សម្រាប់ការប្រគល់សញ្ញាបត្រជាតិបារាំង ។

កម្មវិធីនេះអនុញ្ញាតឱ្យសិស្សរៀនភាសាខ្មែរបានស្ទាត់ជំនាញ និងសិក្សាទៅតាមភាពជាក់លាក់នៃប្រព័ន្ធអប់រំកម្ពុជា។ ដូច្នេះ ពួកគេអាចបញ្ចូលទៅក្នុងប្រព័ន្ធសាលារៀនកម្ពុជា ក្នុងកម្រិតតែមួយបានយ៉ាងងាយស្រួល ប្រសិនបើពួកគេផ្លាស់ប្តូរសាលារៀន។ រួមជាមួយនឹងការអប់រំភាសាបារាំងរបស់ពួកគេ កម្មវិធីនេះផ្តល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់សាកលវិទ្យាល័យ និងសមាហរណកម្មវិជ្ជាជីវៈជោគជ័យនៅកម្ពុជា។