សាលាបារាំងអន្តរជាតិខេត្តបាត់ដំបង ផ្តល់ជូនសិស្សានុសិស្សនូវបរិយាកាសសិក្សាបែបគ្រួសារ ប្រកបដោយផាសុកភាព និងភាពកក់ក្តៅ ដោយមានទីធ្លាលេង តារាងប៉ាល់ បន្ទប់សម្រាប់អភិវឌ្ឍចលនា និងសម្រាក បណ្ណាល័យ ព្រមទាំងអាហារដ្ឋាន។ បន្ទប់សិក្សាទាំងអស់ត្រូវបានបំពាក់ដោយសម្ភារៈបង្រៀនដែលសមស្របទៅនឹងកម្រិតសិក្សានីមួយៗ។