អ្នកជំនាញផ្នែកសៀក

(27 មិនា 2017)

Nadia Lala ជាអ្នកជំនាញផ្នែកសៀក ដែលបច្ចុប្បន្នគាត់ធ្វើការនៅសាលាសៀកនៅកោះបាលី (www.balicircus.com) ហើយគាត់បានឆ្លងកាត់ខេត្តបាត់ដំបង , គាត់បានទទួលយកសំនើរមក EFB ដើម្បីចាប់ផ្តើមបង្ហាញសិក្សានុសិស្ស ពីការបោះគ្រាប់បាល់, បង្វិលកង និងដំបង។ សូមអរគុណដល់ Nadia និង​ អរគុណចំពោះការទុកឧបករណ៍សៀកមួយចំនួននៅសាលា។

20170327_151546

 

 

អ្នកថតរូបអាជីពវ័យក្មេង!

សូមអរគុណចំពោះមេរៀនពីអ្នកថតរូបអាជីព Régis Binard,  សូមអបអរសាទរ ដល់សិស្សបឋមសិក្សានៅEFB សម្រាប់រូបថត ដែលពួកគេបានយកទៅប្ដូរ ជាមួយនឹង សិស្សដែលមកពី សាលា Grenoble (ប្រទេសបារាំង), ជាផ្នែកមួយនៃគម្រោង “Clicks and classes” (Canopé, Education Nationale)។

រូបថតដែលល្អជាងគេ នឹងត្រូវបានបង្ហាញនៅ Rencontres d’Arles, មហោស្រពសិល្បៈនៅក្នុងប្រទេសបារាំង។

ក្នុងពេលនេះ  សាលាបានរៀបចំការតាំងពិព័រណ៍តូចមួយ ដែលមានចំណងជើងថា “SO FAR, SO CLOSE” សម្រាប់អាណាព្យាបាល។

18033318_1476133379076384_6128711382546078686_n18010373_1476133585743030_2863318965544382189_n