កម្មវិធីសិក្សា

SCHOOL (2)

កុមារ​អាយុ ៣ឆ្នាំ​ ដល់ ៦ឆ្នាំ​ គឺនៅក្នុង​ការ​អភិវឌ្ឍ​ ​ថ្នាក់​រៀន Montessori ដែល​ប្រកាន់​ខ្ជាប់​នូវស្តង់​ដា​អន្តរជាតិ ​និង​ការអនុវត្ត​ នៃ​វិធី​សា​ស្រ្ត Montessori ។ ពួកយើង​សូម​អញ្ជើញ​អ្នក​ឱ្យ​រៀន​អំពី​វា​នៅ​លើ “ថ្នាក់Montessori Classroom​” ។

សិស្សានុសិស្សរបស់​យើង​ចាប់​ពី ៦ ទៅ ១១ឆ្នាំ ​អាច​បន្ត​ការ​សិក្សា​នៅកម្រិតបថមសិក្សា ដោយប្រើប្រាស់កម្មវិធីសិក្សា ពីចម្ងាយរបស់បារាំងជាផ្លូវការ។

ប្រសិន​បើ​មាន​សិស្សានុសិស្សគ្រប់គ្រាន់ នៅថ្នាក់​អនុវិទ្យាល័យ (អាយុចាប់ពី ១១ ដល់ ១៥ឆ្នាំ​) ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​របស់​ពួក​គេ​នៅ សាលាអន្តរជាតិភាសាបារាំង(EFB)ពួកយើង នឹងមានថ្នាក់រៀន​មួយ​ដែល​អាចចាប់ផ្ដើម​ដោយ​ប្រើប្រាស់កម្មវិធី CNED នៅក្នុង​ការ​បង្រៀន​។

IMG_5391

លើស​ពី​នេះ​ទៀត ​ថ្នាក់​បង្រៀន​ធម្មតានៃសាលាអន្តរជាតិភាសាបារាំង(EFB) បានរៀបចំ​សកម្មភាព​នៅ​ក្រៅ​កម្មវិធីសិក្សា​ជាច្រើន​។ សកម្មភាព​ទាំង​នេះ ​នឹងផ្តល់​អាទិភាព​ដល់​សិស្សានុសិស្សនៃសាលាអន្តរជាតិភាសាបារាំង(EFB) ហើយ​ប្រសិន​បើ​មានការអនុញ្ញាត​ឱ្យ​កុមារ​​ក្នុង​សហគមន៍​នោះ​។

សាលាអន្តរជាតិភាសាបារាំង(EFB) បង្កើតសកម្មភាពសិក្សា​ដូច​ខាង​ក្រោម​នេះ​ជា​ជម្រើស​ដែល​អាច​ប្រើ​បាន​អាស្រ័យ​លើ​ចំនួន​នៃ​សិស្សានុសិស្ស​ដែល​ចាប់​អារម្មណ៍ទៅលើ​: ភាសាខ្មែរ​, អង់គ្លេស​, ចិន​, តន្ត្រី (ព្យាណូ  និង ​វី​យូ​ឡុ​ង​)​, ​​សិល្បៈជាដើម​។ សកម្មភាពនៃការសិក្សានេះ ​អាចផ្តល់បានដោយ​ផ្អែកទៅ​លើ​ចំណាប់​អារម្មណ៍ និង​ការ​គាំទ្ររបស់​ឪពុក​ម្តាយ​របស់សិក្សានុសិស្ស​។
ឪពុក​ម្តាយ​ត្រូវ​បាន ​ដឹកនាំ​សកម្មភាព​ក្រៅ​កម្មវិធីសិក្សា​នៅ​តាម​ ​ជំនាញ​របស់​ពួកគេ​។